ក្នុងនោះ ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពធាតុអាកាសនៃព្រះរាជាណាចក្រកម្ពុជា មានការប្រែប្រួលដូចតទៅ ពីថ្ងៃទី៨-១២ ខែមីនា ទទួលឥទ្ធិពលខ្សោយពីកម្រិតសម្ពាធទាប ពីថ្ងៃទី១៣-១៤ ខែមីនា ទទួលឥទ្ធិពលមធ្យមពីទ្រនុងសម្ពាធខ្ពស់ (ចិន)។
ក្រុមអ្នកព្យាករ បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២២-២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ អង្សាសេ នឹង អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ។
ដោយឡែក តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ ពីថ្ងៃទី១៣-១៤ ខែមីនា សីតុណ្ហភាពអប្បបរមា អាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ អង្សាសេ នៅវេលាយប់ និងព្រឹក។ ខណៈតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ អង្សាសេ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើ៕