បទយកការណ៍ Jun 30, 2023

ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូការ របស់ក្រុមហ៊ុន MJQE នៅក្រុមហ៊ុន CSX

ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក

នាព្រឹកថ្ងៃពុធ ១១ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក សហការគ្នាប្រារព្ធ “ពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការរបស់ ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ផមក នៅអាគារផ្សារមូលបត្រកម្ពុជា។