សុខភាព Feb 05, 2024

រកឃើញអ្នកកើតជំងឺអុតស្វាម្នាក់ទៀត ខណៈអ្នកកើតសរុបកើនដល់៥នាក់

image

ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ​ ឆ្នាំ២០២៤ បានបន្តរកឃើញអ្នកកើតជំងឺអុតស្វា(Mpox) ថ្មីម្នាក់ទៀត តាមរយៈលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។ យ៉ាងណា អ្នកជំងឺជាបុរសម្នាក់ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។

ជាមួយគ្នា ក្រសួងសុខាភិបាលបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វា(អឹមផក)ដោយស្វែងយល់ពីរបៀបឆ្លង និងត្រូវអនុវត្តវិធានការបង្ការនានា។

សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖