ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសជាផ្លូវការនូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ដោយបង្ហាញថា មានបេក្ខជនប្រឡងជាប់សរុបចំនួន ១០៦,៣៥១ នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានទៅប្រឡងសរុប។
យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល ក្រសួងគូសបញ្ជាក់ថា ក្នុងចំណោមបេក្ខជនប្រឡងជាប់សរុប រួមមាន៖
- បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦ នាក់និទ្ទេស B ចំនួន ៩ ៧០១ នាក់
- បេក្ខជនទទួលបាននិទ្ទេស C ចំនួន ២២,៦៧៥ នាក់
- បេក្ខជនទទួលបាននិទ្ទេស D ចំនួន ៣៦,៦៨៣ នាក់ និងបេក្ខជនទទួលបាននិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។
យ៉ាងណាមិញ សម្រាប់ការប្រកាសឈ្មោះបេក្ខជនដែលជាប់ ឬធ្លាក់ ក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស៕
អត្ថបទដោយ៖ យឺន សីហា