ព័ត៌មានជាតិ Mar 07, 2023

អបអរសាទរទិវានារីអន្តរជាតិ

image

​រាល់​ឆ្នាំ​ទិវា​នារី​អន្តរជាតិ​ ​៨​មីនា​ ​តែង​ប្រារព្ធ​ឡើង​ក្នុង​បុព្វហេតុ​បង្ហាញ​ពី​ការ​តស៊ូ​របស់​ស្ត្រី​ដើម្បី​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ ​ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា​ ​«​មួយ​ថ្ងៃធ្វើការ​ប្រាំបីម៉ោង​»​ ​«​ធ្វើការ​ស្មើគ្នា​ ​បៀវត្ស​ស្មើគ្នា​»​ ​«​ការពារ​សុខភាព​មាតា​និង​ទារក​»​។​

​នៅ​ក្នុង​ឆ្នាំ​១​៩​១​០​ ​សន្និបាត​អន្តរជាតិ​នារី​ដែល​មាន​ប្រទេស​១​៧​ ​ចូលរួម​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉ែន​ហា​ក​ ​រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក​ ​បាន​សម្រេច​យក​ថ្ងៃ​ទី​៨​ ​ខែ​មីនា​ ​ជា​ថ្ងៃ​មហាសាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកលលោក​។​

​នៅ​ចុង​សតវត្ស​ទី​ ​១​៩​ ​បច្ចេកវិទ្យា​រីក​ចម្រើន​យ៉ាងខ្លាំងក្លា​នៅ​លើ​សកលលោក​ ​ជាពិសេស​នៅ​សហរដ្ឋអាមេរិក​ ​និង​បណ្ដា​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​រីក​ចម្រើន​។​ ​ទន្ទឹមគ្នា​នេះ​នារី​និង​កុមារ​ក្រីក្រ​រាប់​លាន​នាក់​បាន​ទាក់ទាញ​ឱ្យ​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​និង​សហគ្រាស​ឯកជន​នានា​។​ ​ពួក​ម្ចាស់​រោងចក្រ​មួយ​ចំនួន​មានគំនិត​លោភលន់​ ​កេងប្រវ័ញ្ច​មិន​លើ​កម្លាំង​ពលកម្ម​របស់​នារី​ ​កុមារ​ ​និង​កម្មករ​ទន់ខ្សោយ​ផ្សេងទៀត​ ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុងមួយថ្ងៃ​ពី​ ​១​២​ ​ម៉ោង​ទៅដល់​ ​១​៦​ ​ម៉ោង​ ​ហើយ​ផ្ដល់​ប្រាក់បៀវត្សរ៍​តិចតួច​បំផុត​ ​ដោយ​មិន​គិត​ពី​សុខភាព​របស់​កម្មករ​ជានា​រី​ ​និង​កុមារ​។​ ​អ្នក​ទាំងនោះ​ត្រូវ​រស់នៅ​ក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា​ ​ស្ទើរតែ​អស់​សេរី​ជា​មនុស្ស​។​

​ទិវា​នារី​អន្តរជាតិ​កើតឡើង​ដោយសារ​ព្រឹត្ត​ការណ៍​នៅ​ឆ្នាំ​១​៩​០​៨​ ​នៅ​ពេល​នោះ​មាន​ស្រ្តី​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់​ដង្ហែ​រ​ក្បួន​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ​ដើម្បី​ទាមទារ​ឱ្យ​មាន​ប្រាក់ខែ​កាន់តែ​ប្រសើរ​ ​ម៉ោង​ធ្វើការ​សមរម្យ​ ​និង​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​។​ ​មួយ​ឆ្នាំក្រោយ​មក​ ​គណបក្ស​សង្គមនិយម​របស់​អាមេរិក​ ​បាន​ប្រកាស​ទិវា​នារី​ជាតិ​ជាលើកដំបូង​។​

​គួរ​ក​កត់​សម្គាល់​ថា​ ​ទិវា​នារី​អន្តរជាតិ​ជា​ថ្ងៃ​ដែល​ប្រជាជន​ប្រទេស​នីមួយៗ​ ​តែង​ឈប់​សម្រាក​ពី​ការងារ​។​ ​ប្រទេស​ប្រទេស​រុស្ស៊ីឱ្យ​តែ​ចំ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ​ម្តងៗ​ ​កា​រលក់​ផ្កា​ហាក់​កើន​ឡើង​ទ្វេ​ដង​ក្នុងកំលុង​ពេល​ ​៣​ឬ​ ​៤​ថ្ងៃ​ ​ចន្លោះ​ថ្ងៃ​៨​មីនា​។​ ​ប្រទេស​ចិន​ ​ស្ត្រី​ជាច្រើន​បាន​ឈប់​សម្រាក​ពី​ការងារ​របស់​ពួកគេ​កន្លះ​ថ្ងៃ​តាម​ការណែនាំ​របស់​ក្រុមប្រឹក្សារដ្ឋ​។​ ​នៅ​សហរដ្ឋអាមេរិក​ ​ប្រធាន​ធិ​ប​តី​ធ្វើ​សេចក្តីថ្លែង​ការ​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​គោរព​ដល់​សមិទ្ធិ​ផល​របស់​ស្ត្រី​អាមេរិកាំង​។​

ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា​នេះ​ ​មិនមែន​ត្រូវ​បាន​គេ​ប្រារព្ធ​ជាទូទៅ​ភ្លាម​ៗ​ទេ​។​ ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​ ​បាន​ប្រសើរ​ឡើង​បន្តិចម្តងៗ​ ​ដោយ​ការ​ប្រឹងប្រែង​ ​របស់​អ្នកនយោបាយ​ខ្លះ​ ​និង​សកម្ម​ខ្លះ​ផង​។​ ​ជាក់ស្តែង​នៅ​បារាំង​ ​ទាល់តែ​ឆ្នាំ​១​៩​៨​២​ហើយ​ទេ​ ​ទើបបាន​មាន​ការកំណត់​ជា​ផ្លូវការ​ ​ស្តីពី​ទិវា​៨​មីនា​នេះ​

​សម្រាប់​ទិវា​នារី​អន្តរជាតិ​ឆ្នាំនេះ​ ​ក្រសួង​ទេសចរណ៍​ ​ប្រារព្ធ​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​១​២​ ​ទិវា​អន្ដរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​មូលបទ​ ​«​ស្ត្រី​រួមគ្នា​ ​រក្សា​សុខ​សន្តិភាព​ ​ដើម្បី​កិច្ច​អភិវឌ្ឍ​ ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​»​ ​ដែល​ពិតជា​មាន​សារៈសំខាន់​ ​ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​ការចូលរួម​របស់​ស្រ្តី​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​ ​ក៏ដូចជា​កំពុង​ចូលរួម​យ៉ាងសកម្ម​ ​ក្នុង​ការ​ពន្លឿន​កិច្ច​អភិវឌ្ឍ​លើ​គ្រប់​វិ​ស័យ​។​

​ក្រសួង​ ​អះអាង​ថា​ ​ក្នុង​ភាពជា​ដៃគូ​ ​ប្រជាពលរដ្ឋ​កម្ពុជា​ ​ទាំង​ស្រ្តី​និង​បុរស​នឹង​ចូលរួម​ដោយ​ស្មើភាព​និង​ស្មើ​សិទ្ធិ​ជាមួយ​ប្រជាពលរដ្ឋ​នៃ​បណ្តា​ប្រទេស​នានា​ ​ទាំង​ក្នុង​តំបន់​និង​សកលលោក​ ​ជាពិសេស​នៅ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​ ​និង​នៅ​ក្នុង​របៀបវារៈ​ស្តារ​សេដ្ឋកិច្ច​-​សង្គម​ក្រោយ​វិបត្តិ​កូ​វី​ដ​-​១​៩​ ​ក៏ដូចជា​ការ​កសាង​ភាព​ធន់​ ​រឹង​មាំ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕​