ព័ត៌មានជាតិ Apr 05, 2023

អ.ស.ហ អនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

image

កាលពី​​រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន អ. ស.ហ តាមរយៈការប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធបញ្ជូនសាររូបភាពពីចម្ងាយ។

កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) ផងដែរ ដោយក្នុងនោះក៏មានផងដែរនូវសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ ក្រុមហ៊ុន ​ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។

បន្ទាប់ពីការធ្វើបទបង្ហាញ ជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្ដូរយោបល់ទាំងកម្រិតបច្ចេកទេសនិងគោលនយោបាយលើ ឯកសារដែលរៀបចំដោយមន្ត្រីជំនាញ។ ជាលទ្ធផល ក្រុមប្រឹក្សា អ. ស.ហ. បានផ្ដល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុន​​ ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយ​នេះ ​តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។

​សូមជម្រាបជូនថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក​ គឺជាគ្រឹះស្ថានផ្តល់សេវាអប់រំដែលនឹង ក្លាយជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅលើទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជា៕