សុខភាព May 13, 2024

“សណ្តែកកួរ” ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព?

image

សណ្តែកកួរ គឺជាប្រភេទធញ្ញជាតិដែលស្ថិតក្នុងសែស្រឡាយរុក្ខជាតិ Fabaceae ។ សណ្តែកកួរមានដើមកំណើតនៅភាគខាងត្បូងនៃប្រទេសចិន។ តាមបែបវិទ្យាសាស្ត្រគេហៅសណ្តែកកួរថា Vigna unguiculate ឬ sub  sesquipedalis ។ សណ្តែកកួរ គឺជារុក្ខជាតិដែលលូតលាស់យ៉ាងឆាប់រហ័ស។ វាមានដើមកំណើតមកពីអាស៊ីខាងត្បូង ប៉ុន្តែបច្ចុប្បន្នការដាំដុះសណ្ដែកកួរ បានរីករាលដាលនៅក្នុងតំបន់ភាគអាគ្នេយ៍នៃអាស៊ី និងភាគខាងត្បូងនៃប្រទេសចិន។ ជាធម្មតា សណ្ដែកកួរអំណោយផល និងលូតលាស់នៅរដូវក្តៅ។ សណ្ដែកកួរ​ជា​បន្លែ​បៃតង​មួយ​ប្រភេទ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​បរិភោគ​ទាំង​ឆៅ​ និង​ឆ្អិន។

សណ្តែកកួរខ្ចីមានបរិមាណកាឡូរីទាប ដោយក្នុង១០០ក្រាម សណ្ដែកកួរមានប្រហែល ៤៧កាឡូរីប៉ុណ្ណោះ។ សណ្ដែកគួរមានបរិមាណទាំងជាតិសរសៃរលាយ និងមិនរលាយ។ ដោយសារតែសណ្ដែកកួរទាំងមូលត្រូវបានបរិភោគឆៅ បរិមាណជាតិសរសៃគ្រប់គ្រាន់ត្រូវបានទទួលនៅក្នុងរបបអាហារ។

សណ្ដែកកួរមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដូចជា៖

១. ជំនួយឆ្អឹង

ម៉ង់ហ្គាណែស និងវីតាមីនK ដែលមាននៅក្នុងសណ្តែកកួរមានអត្ថប្រយោជន៍ណាស់ក្នុងការថែរក្សាសុខភាពឆ្អឹងឱ្យមានប្រសិទ្ធិភាព និងធ្វើឱ្យវារឹងមាំរហូតដល់អាយុចាស់។

២. ជួយដល់ការរំលាយអាហារ

សណ្ដែកកួរមានផ្ទុកជាតិសរសៃ ដែលផ្តល់នូវឥទ្ធិពលល្អដល់ប្រព័ន្ធរំលាយអាហារ។ វាអាចជួយសម្រួល ឬធ្វើឱ្យរលោងដល់ក្រពះ ពោះវៀន ដែលជៀសវាងពីបញ្ហារំលាយអាហារផ្សេងៗដូចជាការទល់លាមក និងជំងឺគ្រោះថ្នាក់ផ្សេងៗដូចជាជំងឺមហារីកពោះវៀនធំ។

៣. ការពារជំងឺពុកឆ្អឹង

សណ្តែកកួរសម្បូរទៅដោយវីតាមីនK ដែលមានអត្ថប្រយោជន៍ក្នុងការការពារការកើតឡើងនៃជំងឺពុកឆ្អឹង។ នេះគឺជាគុណប្រយោជន៍ដ៏ល្អបំផុតមួយសម្រាប់សុខភាព ជាពិសេសចំពោះអ្នកដែលកំពុងជួបការលំបាក។

៤. ប្រឆាំងអុកស៊ីតកម្ម

សណ្ដែកកួរមានសារធាតុប្រឆាំងអុកស៊ីតកម្ម ពោល វាអាចជួយការពារ និងប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី។ សណ្តែកកួរគឺជាប្រភពសំខាន់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម។

៥. ល្អសម្រាប់សុខភាពបេះដូង និងសរសៃឈាម

បរិមាណវីតាមីន K ដែលនៅក្នុងសណ្តែកកួរមានអត្ថប្រយោជន៍ណាស់ក្នុងការជៀសវាងពីស្ថានភាពបេះដូងផ្សេងៗ។ វីតាមីនKខ្ពស់អាចការពារការរីកធំនៃសរសៃឈាមដែលជាកត្តាទូទៅនៃស្ថានភាពសរសៃឈាម និងជំងឺបេះដូង។

៦. ការពារជំងឺទឹកនោមផ្អែម

សណ្តែកកួរមានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករលើស ដូច្នេះការពារជំងឺទឹកនោមផ្អែម។ លើសពីនេះទៀតវាមានកាឡូរីទាប និងជាតិស្ករតិច ដូច្នេះវាមានសុវត្ថិភាពសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។

ប្រភព៖ HealthCautions