សេដ្ឋកិច្ចជាតិ Feb 08, 2023

CDC អនុម័តគម្រោងវិនិយោគ ១១ ចំណាយទុនប្រមាណ ៥៥លានដុល្លារ

image

​បើ​តាម​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ក្រុមហ៊ុន​ទាំង​១​១​ ​រួម​មាន​៖​

​១​-“​TIE​NS ​TEXTILE​ (​CAM​BO​D​I​A​) ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​និង​វាយនភណ្ឌ​ក្នុង​ផ្ទះ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្បាលដី​លេខ​១​ ​ផ្លូវជាតិ​លេខ​៤​១​ ​ភូមិ​ដូន​កែវ​ ​ឃុំ​សែន​ដី​ ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៦​,​៤​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៥​៣​១​កន្លែង​។​

​២​-“​ALL​ ​WIN​ ​SHOE​S (​CAM​BO​D​I​A​) ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​រោងគោ​ ​ឃុំ​សំរោង​ទង​ ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៦​,​៤​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​១​.​៤​៧​៨​កន្លែង​។​

​៣​-“​PRECISION​ ​GARMENT​ & ​BAG​ ​IN​DUST​R​I​E​S ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ខ្សែ​កាត​ ​ម៉ា​ស​ ​និង​អៀម​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រាវ​ ​ឃុំ​ទឹកល្អក់​ ​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៨​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​១​.​២​៦​៣​កន្លែង​។​

​៤​-“JUN​G​K​WAN​G​ ​EVERGREEN​ ​GARMENT​ ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ​២​២​៤​ ​ភូមិ​ត្រពាំង​ថ្លឹង​៤​ ​សង្កាត់​ចោម​ចៅ​ទី​១​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៥​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​២​.​៦​១​០​កន្លែង​។​

​៥​-“​FUND​A​Y​ ​GARMENT​ ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤​ ​ភូមិ​អង្គ​ស្នួល​ទី​១​ ​ឃុំ​ពើក​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៥​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​២​.​០​៤​៧​កន្លែង​។​

​៦​-“​H​AN​WAN​G​D​A​ ​BAG​S (​CAM​BO​D​I​A​) ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្លែង​ ​ឃុំ​មហា​សាំង​ ​ស្រុក​ភ្នំ​ស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៤​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​២​.​១​៣​៥​កន្លែង​។​

​៧​-“​EVER​I​C​H​ ​OUTDOOR​ ​PRODUCT​S (​CAM​BO​D​I​A​) ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​ធ្នង់​ ​ឃុំ​ព្រះ​និព្វាន្ត ​ស្រុក​គង​ពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​២​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៧​៩​៨​កន្លែង​។​

​៨​-“​BRIGHT​ ​LUCKY​ ​ENTERPRISE​ (​CAM​BO​D​I​A​) ​CO​., ​L​T​D​” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ​តា​កូវ​ ​សង្កាត់​គោក​រកា​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​១​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៧​៩​៨​កន្លែង​។​

ដោយឡែក​ ​តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​បាន​សម្រេច​ចេញ​វិញ្ញា​បន​ប​ត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ ​ជូន​ដល់​ក្រុមហ៊ុន​ដូចជា​ ​ក្រុមហ៊ុន​ “ON​TIME​ ​INDUSTRIAL​ ​CO​., ​L​T​D​.” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​ប​ង្គុំ​នៃ​គ្រឿង​សង្ហារិម​ធ្វើ​ពី​លោហៈ​ធាតុ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេ​ម​បូ​ឌា​ន​ ចេ​ជាង​ ហ្គ័​រ​ជី​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ក្នុង​ទុន​វិនិយោគ​ចំនួន​ ​៩​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ ​៥​០​០​កន្លែង​។​

​ក្រុមហ៊ុន​ “​THREE​-​COLOR​ ​STONE​ ​STATIONERY​ (​CAM​BO​D​I​A​) ​CO​., ​L​T​D​.” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស​ម្ភារៈ​ការិយាល័យ​ (ក្រូណូ​ដាក់​ឯកសារ​) ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ក្រុង​ព្រះ​សី​ហ​នុ ​ខេត្ត​ព្រះ​សី​ហ​នុ ​ក្នុង​ទុន​វិនិយោគ​ចំនួន​ ​៣​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ ​៣​៥​០​កន្លែង​។​ ​និង​ក្រុមហ៊ុន​ “​H​E​S​T​R​A​ (​CAM​BO​D​I​A​) ​CO​., ​L​T​D​.” ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស​ម្ភារៈ​កីឡា​ធ្វើ​ពី​ស្បែក​ ​និង​ក្រណាត់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ រ៉ូ​យ៉ា​ល់ ​គ្រុប​ ​ភ្នំពេញ​ ​រាជធានី​ភ្នំពេញ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៦​០​០​ពាន់​ដុល្លារ​អា​ម៉េរិ​ក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ​ ​២​០​០​កន្លែង​៕​