យោងតាមសេចក្តីជូនដំណឹងរបស់ CDC កាលពីថ្ងៃទី២៥ មករា បញ្ជាក់ថា ក្រុមហ៊ុនទាំង៣នោះរួម មានក្រុមហ៊ុន NEW TARGET FOOTWEAR (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៣៨កន្លែង។
ដោយឡែកក្រុមហ៊ុន GOLDEN ISLAND GARMENTS (CAMBODIA) CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៣៥កន្លែង និងក្រុមហ៊ុន JIN LONG QUAN (CAMBODIA) CO., LTD បង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង កាបូប និងមួក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៨៣កន្លែង៕