តាមគម្រោង សិក្ខាសាលាដែលនឹងរៀបចំធ្វើនៅសាល ដឹ ព្រេមៀ សេនធ័រ សែនសុខ ទល់មុខផ្សារអីអន២ ក្នុងខណ្ឌសែនសុខ នៅថ្ងៃទី១៤ ខែមករានេះ មានការចូលរួមពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ នៃផ្សារមូលបត្រកម្ពុជា អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធសរុបប្រមាណជាង៨០០នាក់។
ការរៀបចំសិក្ខាសាលានេះខណៈដែលក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក កំពុងដំណើរការចូលទីផ្សារមូលបត្រ៕