ព័ត៌មានជាតិ Feb 12, 2023

MJQE រៀបចំសិក្ខាសាលាស្តីពីការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ

image

សិក្ខាសាលា​ដែល​រៀបចំ​ធ្វើ​នៅ​សាលា​អន្តរទ្វីប​អាមេរិកាំង​សាខា​ទួល​គោក​នេះ​ ​មាន​ការចូលរួម​ពី​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ឯកឧត្តម​ ​ហុង​ សុ​ហួរ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​ ​លោកស្រី​ ​គឹម​ ​សុផា​នីតា​ ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទី​ផ្សារ​ ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​ ​និង​លោក​ ​សួង​ ​ចន្ថា​ត​ ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​។

​បន្ទាប់ពី​ការ​ធ្វើ​សុន្ទរកថា​ ​និង​ការ​ធ្វើ​បទ​បង្ហាញ​របស់​ភាគី​ពាក់ព័ន្ធ​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​M​JQ​E​ ​បាន​ចាប់ផ្ដើម​ពី​ចំណុច​តូច​មួយ​ ​តែ​ពេលនេះ​គឺ​បាន​បោះជំហាន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ ​ហើយ​នៅ​ថ្ងៃខាងមុខ​ក្រុមហ៊ុន​ ​M​JQ​E​ ​កាន់តែ​រីក​ចម្រើន​។​ ​ដូច្នេះ​ការ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នៅពេលដែល​ចូលក្នុង​ទី​ផ្សារ​មូលបត្រ​ ​គឺ​មិន​ខាត​នោះ​ទេ​ព្រោះថា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ចូល​ទី​ផ្សារ​មូលបត្រ​របស់​ក្រុមហ៊ុន​ ​គឺជា​ឱកាសល្អ​សម្រាប់​អ្នកអាណាព្យាបាល​សិស្ស​ ​និង​អ្នក​វិនិយោគ​ក្នុង​ការ​ទិញ​ភាគ​ហ៊ុន​ពី​ក្រុមហ៊ុន​ ​M​JQ​E​ដោយ​ផ្ទាល់​។​ ​លោក​បន្ថែម​ថា​ ​ប្រទេស​ដែល​មិន​មាន​វិនិយោគ​លើ​វិ​ស័​យ​ទី​ផ្សារ​ភាគ​ហ៊ុន​នេះ​គឺ​មិន​ងាយ​លូតលាស់​ទេ​ ​ព្រោះ​ទី​ផ្សារ​ភាគ​ហ៊ុន​ធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​មាន​លំនឹង​ ​ធ្វើ​ឱ្យ​អ្វីៗ​ក្នុង​ប្រទេស​មួយ​ត្រូវ​គេ​ទទួលស្គាល់​ ​និង​ធ្វើ​ឱ្យ​ប្រទេស​មួយ​ទទួល​បាន​ទំនុក​ចិត្ត​។​ ​អ្នកឧកញ៉ា​សង្ឃឹម​ថា​ ​កា​រដាក់​ក្រុមហ៊ុន​ ​M​JQ​E​ ​ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​អប់រំ​ដំបូង​គេ​នៅ​កម្ពុជា​ចូល​ទៅ​ក្នុង​ទី​ផ្សារ​មូលបត្រ​នេះ​ ​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​គ​ម្រូ​ដល់​ក្រុមហ៊ុន​ជា​មាន​លំដាប់​ថ្នាក់ទាប​ ​និង​មធ្យម​(S​ME​) ​ដើរ​តាមផ្លូវ​ដែល​ក្រុមហ៊ុន​ ​M​JQ​E​ ​បាន​ធ្វើ​ ​និង​សំណូមពរ​ដល់​ក្រុមហ៊ុន​ដទៃ​ឱ្យ​រៀបចំ​ខ្លួន​ដើម្បី​ត្រៀម​ចូល​ទី​ផ្សារ​ភាគ​ហ៊ុន​ដូច​ ​M​JQ​E​ ​ផង​ដែរ​។​
​អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​រំពឹង​ថា​ ​តម្លៃ​នៃ​M​JQ​E​ ​នឹង​កើតឡើង​ដល់​ ​១​ ​០​០​០​លាន​ដុល្លា​សហរដ្ឋអាមេរិក​ ​នៅ​ពេល​ខាងមុខ​ហើយ​ការ​រំពឹង​នេះ​គឺជា​ហាក់​នៅ​ក្នុង​តម្លៃ​ទាប​បំផុត​ ​ខណៈ​ដែល​ក្រុមហ៊ុន​នៅ​ប្រទេស​ផ្សេង​ពេល​ឡើង​ទី​ផ្សារ​មូលបត្រ​គឺ​មាន​តម្លៃ​ខ្ពស់​ជាង​នេះ​ឆ្ងាយ​។

​អ្នកឧកញ៉ា​ក៏បាន​បង្ហាញ​ពី​គម្រោង​ពង្រីក​សាខា​សាលា​ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន​ ​M​JQ​E​ ឱ្យ​មាននៅ​គ្រប់​រាជធានី​ ​ខេត្ត​ ​ដើម្បី​ឱ្យវិ​ស័​យ​អប់រំ​ដែល​ចេញពី​ក្រុមហ៊ុន​បាន​ត្រូវ​បាន​គេ​ស្គាល់​ទូលំទូលាយ​ ​ហើយ​មិន​ត្រឹមតែ​ពង្រីក​តែ​សាលា​ចំណេះ​ដឹង​ទូទៅ​ ​និង​សាលា​ភាសា​នោះ​ទេ​ ​គឺ​នឹង​បង្កើត​ជា​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ផ្សេងៗ​ជាច្រើន​ទៀត​ប្រកបដោយ​គុណភាព​។​
​អ្នកឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​ ​មាន​សាលា​មួយ​ចំនួន​តម្លៃ​ថ្លៃ​សិក្សា​ខ្ពស់​ជាង​សាលា​ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន​ ​M​JQ​E​ ​ប៉ុន្តែ​គុណភាព​មិន​អាច​ប្រៀប​ជាមួយ​ ​សាលា​ដែល​ស្ថិត​ក្រោម​ក្រុមហ៊ុន​ ​M​JQ​E​ ​បាន​នោះ​ទេ​។​ ​ករណី​នេះ​លោក​អះអាង​ថា​ ​សាលា​យក​គុណភាព​ជាធំ​ ​ហើយ​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​គុណភាព​អប់រំ​ល្អ​ប្រសើរ​អាច​ប្រកួតប្រជែង​ជាមួយ​ប្រព័ន្ធ​អប់រំ​នៅ​ក្រៅ​ប្រទេស​បាន​។

​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​ម​.​ក​ ​បាន​ដាក់ពាក្យ​ស្នើសុំ​លើ​ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​ ​ទៅកាន់​និ​យ​ត​ករ​មូលបត្រ​កម្ពុជា​ ​ហើយ​កំពុង​ទទួល​បាន​ចំណាប់​អា​ម្មណ៍ ​និង​សំណើ​ជាច្រើន​ ​សម្រាប់​ការ​កក់​ភាគ​ហ៊ុន​ទុកជាមុន​រហូតដល់​ថ្ងៃ​ទី​ ​១​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​។​ ​ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​នេះ​ ​ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ខែ​ ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​តម្លៃ​ក្នុង​១​ភាគ​ហ៊ុន​គឺ​ ​០​.​៥​១​ដុល្លារ​ (​ស្ថិត​ក្រោម​ការ​សម្រេច​យល់ព្រម​ពី​ ​និយ័ត​ករ​មូលបត្រ​កម្ពុជា​)​។​ ​ការបោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​នេះ​ ​ត្រូវ​រំពឹង​ថា​នឹង​ទទួល​បានការ​អនុម័ត​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែ​ ​មីនា​ ​ឆ្នាំ​២​០​២​៣​។​
​នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​ក្រុមហ៊ុន​M​JQ​E​ ​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ការ​ស្វែងយល់​អំពី​វិ​ស័​យ​មូលបត្រ​នៅ​កម្ពុជា​ ​និង​ការ​ត្រៀម​ខ្លួន​វិនិយោគ​លើ​មូលបត្រ​កម្ម​ ​ព្រោះ​កន្លងមក​គឺ​ក្រុមហ៊ុន​បាន​រៀបចំ​សិក្ខាសាលា​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នកអាណាព្យាបាល​សិស្ស​ ​បាន​យល់​ ​និង​ចូលរួម​ជាមួយ​វិ​ស័​យ​មួយ​នេះ​ឱ្យ​បាន​ផុស​ផុល​។​

​យ៉ាងនេះ​ក្តី​អ្នកឧកញ៉ា​ក៏​ជំរុញ​ផង​ដែរ​ ​ដល់​និយ័ត​ករ​ទី​ផ្សារ​ភាគ​ហ៊ុន​ពន្លឿន​កិច្ចការ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​M​JQ​E​បាន​ចូលក្នុង​ទី​ផ្សារ​មូលបត្រ​កាន់តែ​ឆាប់​ផង​ដែរ​៕